នាវាមុជទឹករុស្ស៊ីអាចបាញ់កំទេចគោលដៅរបស់ក្រុមភេរវករដោយគ្រាប់មីស៊ីល “Kalibr” នៅក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧

ក្រសួងការពារជាតិនិយាយថានាវាមុជទឹករុស្ស៊ីបាញ់គ្រាប់មីស៊ីលប្រភេទ “Kalibr” ចេញពីសមុទ្រមេឌីទែរ៉ាណេដែលអាចវាយប្រហារទៅលើគោលដៅក្រុមភេរវជននៅក្នុងប្រទេសស៊ីរី។ ការបាញ់គ្រាប់មីស៊ីលនេះគឺដើម្បីគាំទ្រដល់កងទ័ពប្រទេសស៊ីរីដែលវាយប្រហារលើដែនដីនៅក្នុងខេត្ត Deir-ez-Zor។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិលោក Igor Konashenkov ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថានាវាមុជទឹក “Veliky Novgorod” និង “Kolpino” បាញ់គ្រាប់មីស៊ីលចំនួន១០គ្រាប់នៅថ្ងៃព្រហស្បតិ៍នេះនៅពេលដើរល្បាតនៅសមុទ្រមេឌីទែរ៉ាណេ។ អ្នកនាំពាក្យរូបនេះនិយាយបន្ថែមថានាវាមុជទឹកនេះបាញ់គ្រាប់មីស៊ីលនៅពេលដែលវាលិចនៅក្នុងទឹក។ មុនពេលបាញ់គ្រាប់មីស៊ីល អ្នកឃ្លាំមើលរបស់រុស្ស៊ីអាចកំណត់ឃើញគោលដៅរបស់ក្រុមរដ្ឋឥស្លាម ISIS/ISIL នៅក្នុងខេត្ត Deir-ez-Zor រួមទាំងមជ្ឈមណ្ឌលបញ្ជាការសម្រាប់ផ្ទុកអាវុធនុយក្លេអ៊ែរធំៗ និងឃ្លាំងស្តុករថពាសដែកផងដែរ។ អ្នកនាំពាក្យរូបនេះបន្ថែមថាដើម្បីវាយប្រហារទៅលើគោលដៅទាំងនេះនាវាចម្បាំង “Velikiy Novgorod” និង “Kolpino” របស់កងនាវាសមុទ្រខ្មៅបាញ់គ្រាប់មីស៊ីលប្រភេទ “Kalibr” ចំនួន២ដងចេញពីសមុទ្រមេឌីទែរ៉ាណេ។ គោលដៅនេះត្រូវគេដាក់នៅខាងក្រៅទីប្រជុំជន Meyadin របស់ប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថាកងទ័ពរបស់ប្រទេសស៊ីរីឥឡូវនេះស្ថិតនៅក្នុងដែនដីការពាររបស់ពួកគេនៅក្បែតំបន់នៃទន្លេ Euphrates ដែលទទួលការគាំទ្រយ៉ាងជិតស្និទ្ធពីយោធាអាកាសរបស់ប្រទេសរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here