នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ al-Abadi មិនចង់ឱ្យមានការប៉ះទង្គិចប្រដាប់អាវុធជាមួយកម្លាំងឃើដ

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថាលោកមិនចង់ឱ្យមានការប៉ះទង្គិចប្រដាប់អាវុធជាមួយអាជ្ញាធរអ៊ីរ៉ាក់ឃើដឡើយ។ ក្នុងសេចក្តីថ្លែងការណ៍មួយជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងប៉ារីសលោក Haider al-Abadi ក៏បានជំរុញឱ្យកងកម្លាំង Peshmerga ក្នុងតំបន់មានជម្លោះធ្វើការជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាល។ លោកនាយករដ្ឋមន្ត្រីមានបន្តថាលោកមិនចង់ឲ្យមានការប្រឈមប្រដាប់អាវុធដាក់គ្នានិងមិនចង់ឲ្យមានការប៉ះទង្គិចគ្នានោះទេ ប៉ុន្តែអាជ្ញាធរសហព័ន្ធត្រូវតែឈ្នះ ហើយគ្មាននរណាម្នាក់អាចរំលោភលើអាជ្ញាធរសហព័ន្ធបានទេ។ លោកបន្តថាលោកសូមអំពាវនាវឱ្យក្រុម Peshmerga នៅតែជាផ្នែកមួយស្ថិតនៅក្នុងកងកម្លាំងអ៊ីរ៉ាក់ក្រោមអំណាចរបស់អាជ្ញាធរសហព័ន្ធដើម្បីធានាសន្តិសុខប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here