ទីក្រុង Ankara បញ្ជាឱ្យឃុំខ្លួនបុគ្គលិក១៣៣នាក់នៅក្នុងវិស័យហិរញ្ញវត្ថុ និងក្រសួងការងារ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧

ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថាអាជ្ញាធរប្រទេសទួរគីបានចេញដីកាឃុំឃាំងមនុស្ស១៣៣នាក់ដែលធ្វើការនៅក្នុងក្រសួងហិរញ្ញវត្ថុ និងក្រសួងការងារ ហើយការឃុំខ្លួននេះជាផ្នែកមួយនៃការបង្ក្រាបបន្ទាប់ពីមានពីការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំមុន។ គេឃាត់ខ្លួនជនសង្ស័យពីបទប្រើប្រាស់កម្មវិធីផ្ញើសារអ៊ីនគ្រីប ByLock ដែលគេដឹងថាវាជាបណ្តាញរបស់លោក Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ទីក្រុង Ankara បានចោទប្រកាន់លោក Fethullah Gulen ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារកាលពីខែកក្កដាឆ្នាំមុនបើទោះបីជាលោកបដិសេធថាលោកពុំមានការចូលរួមក៏ដោយ។ Anadolu បានបន្តថា ជនសង្ស័យ១០១នាក់មកពីក្រសួងហិរញ្ញវត្ថុ និង៣២នាក់មកពីក្រសួងការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here