ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារទីសក្ការបូជា Shiite នៅភូមិដាច់ស្រយាលមួយនៅភាគនិរតីប្រទេសប៉ាគីស្ថាន។ ការវាយប្រហារនេះបានសម្លាប់មនុស្សយ៉ាងតិច១២នាក់ និងបង្ករឲ្យមនុស្សរងរបួស៣០នាក់នេះបើយោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរបស់អភិបាលខេត្ត។ លោក Anwarul Haq Kakar អ្នកនាំពាក្យបានឲ្យដឹងថាថាការវាយប្រហារនេះកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅភូមិ Jhal Magsi។ ភូមិនេះមានចម្ងាយប្រមាណជា៤០០គីឡូម៉ែត្រនៅខេត្ត Baluchistan ខាងលិចទីក្រុង Quetta។ ភ្លាមៗនោះគ្មានអ្នកណាម្នាក់អះអាងទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនោះទេ។ ក្រុមជ្រុលនិយមស៊ុននីធ្លាប់បានអនុវត្តការវាយប្រហារបែបនេះកន្លងមក៕
