គំរោងការក្រុម ISIS​ វាយប្រហារលើក្រសួងការពារជាតិសាអូឌីតត្រូវបំផ្លាញចោលនៅរដ្ឋធានី Riyadh

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧

កាលពីថ្ងៃពុធកន្លងទៅនេះ​កងសន្តិសុខអារ៉ាប់ប៊ីសាអូឌីតសម្លាប់ជនសង្ស័យដែលជាសកម្មប្រយុទ្ធ ISIS ២នាក់ និងរឹបអូសឃ្លាំងអាវុធគ្រឿងផ្ទុះនៅកន្លែងលាក់ខ្លួនភេរវករដែលធ្វើឡើងនៅរដ្ឋធានី Riyadh។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថាផែនការវាយប្រហារទៅលើក្រសួងការពារជាតិត្រូវបានគេរកឃើញកាលពីខែមុនដែលមានជាប់ពាក់ព័ន្ធនឹងជនជាតិអារ៉ាប៊ីសាអូឌីតនិងយេម៉ែន។ ជនសង្ស័យម្នាក់បានរៀបចំ​ធ្វើការបំផ្ទុះកាបូបអត្តឃាតមួយខណៈដែលកងកម្លាំងសន្តិសុខប្រមូលផ្តុំនៅផ្ទះរបស់គាត់ភាគខាងកើតទីក្រុង Riyadh ដែលជារោងចក្រផលិតគ្រាប់ផ្ទុះមួយ។ ជនសង្ស័យម្នាក់ទៀតសម្លាប់នៅផ្ទះរបស់គាត់តំបន់ភាគខាងលិច al-Namal នៅពេលគាត់ប៉ុនប៉ងចាញ់តដៃ។ អ្នកអនុវត្តច្បាប់រាយការណ៍ថារកឃើញឃ្លាំងអាវុធដ៏ធំមួយរួមទាំងសម្ភារៈផលិតគ្រាប់បែកដែលសន្មតជាទីបញ្ជាការភេរវករនៅជាយក្រុងដែលក្លែងធ្វើជាស្ថានីយ៍ចិញ្ចឹមសេះ។ មានសកម្មប្រយុទ្ធ៥នាក់ផ្សេងទៀតក៏ត្រូវចាប់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here