លោក Donald Trump អាចបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានឱ្យដឹងថាលោក Donald Trump ប្រធានាធិបតីអាមេរិកគ្រោងនឹងបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះ។ ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការបញ្ជាក់ពីកិច្ចព្រមព្រៀងនោះសភាអាមេរិកនឹងសម្រេចថាតើត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញទៅលើអ៊ីរ៉ង់ឬយ៉ាងណា? លោក Trump មានពេលរហូតដល់ថ្ងៃទី១៥ ខែតុលា ដើម្បីសម្រេចបញ្ហានេះ។ គួររំលឹកផងដែរថាការប្រឆាំងចំពោះកិច្ចព្រមព្រៀងនេះ ជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធនាការ របស់លោកប្រធានាធិបតីកាលពីឆ្នាំមុន។ ជាមួយគ្នានេះផងដែរក៏មានការលើកឡើងថាការអត្ថាធិប្បាយរបស់លោក Trump អាចសំដៅទៅលើភាពតានតឹងកាន់តែខ្លាំងឡើងជាមួយកូរ៉េខាងជើង ប៉ុន្តែកាសែត New York Times និយាយថា “អ្នកដែលគេប្រាប់ឱ្យដឹងពីបញ្ហានេះ” មានន័យថាជាបញ្ហារបស់ប្រទេសអ៊ីរ៉ង់ទៅវិញនោះទេ។ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍មុនពេលបាយជាមួយគ្នា គេឃើញលោក Trump និងភរិយា លោកស្រី Melania ក៏ដូចជាមេដឹកនាំយោធានៅសេតវិមាន។ នៅក្នុងពេលនោះ លោក Trump បាននិយាយថា “ប្រហែលជាស្ងប់ស្ងាត់មុននឹងមានព្យុះ”។ អ្នកយកព័ត៌មានសួរគាត់ថាតើព្យុះមួយណា? លោក Trump គ្រាន់តែនិយាយថា “អ្នកនឹងរកឃើញ”។ សូមបញ្ជាក់ថាលោក Trump បានប្រាប់មន្រ្តីការពារជាតិកំពូលថាពួកគេនឹងផ្តល់ “ជម្រើសយោធាយ៉ាងទូលំទូលាយ នៅក្នុងល្បឿនលឿនជាងមុន” ក្នុងពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here