រំដោះទីក្រុង Raqqa ដែលជាតំបន់កាន់កាប់របស់ ISIS ចុងក្រោយអាចត្រូវចំណាយពេលច្រើនសប្តាហ៍

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧

សមរភូមិប្រយុទ្ធដើម្បីបណ្តេញក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ពីទីក្រុង Raqqa ប្រទេសស៊ីរីអាចអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍នេះបើយោងតាមប្រភពព័តមានពីលោករដ្ឋមន្រ្តីក្រសួងការពារជាតិបារាំង Florence Parly ប្រាប់វិទ្យុអន្តរវិទ្យុបារាំងនៅថ្ងៃសុក្រ។ លោករដ្ឋមន្ត្រីបានបន្ថែមថាវាជាការប្រយុទ្ធដ៏យឺតយ៉ាវ ប៉ុន្តែវាមានប្រសិទ្ធភាព។ កងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិកដែលមានសម្ព័ន្ធភាពជាមួយយុទ្ធជនឃើដ និងអារ៉ាប់ ធ្វើការវាយលុករឹបអូសទីក្រុងពួកជ្រុលនិយមតាំងពីខែមិថុនាបាន៩០ភាគរយ។ ប្រទេសបារាំងគឺជាផ្នែកមួយសម្រាប់ក្រុមចម្រុះដឹកនាំដោយអាមេរិកធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំងរបស់ក្រុម IS នៅអ៊ីរ៉ាក់ និងស៊ីរីជាច្រើនកន្លែងដោយទីនោះក៏មានក្រុមជ្រុលនិយមបារាំងប្រមាណជា៥០០នាក់ នេះបើយោងតាមលោកប្រសាសន៍របស់លោក Parly៕

LEAVE A REPLY

Please enter your comment!
Please enter your name here