ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧
ឧទ្ធម្ភាគចក្រប្រយុទ្ធរុស្ស៊ី Mi-28 ត្រូវចុះចតជាបន្ទាន់នៅខេត្ត Hama ប្រទេសស៊ីរីដោយសារបញ្ហាមិនប្រក្រតីនៅថ្ងៃសុក្រ។ នាវិកមិនទទួលរងរបួសទេ ហើយត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋាននេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីក្រសួងការពារជាតិរុស្ស៊ី។ មន្រ្តីក្រសួងការពារជាតិរុស្ស៊ីបានបដិសេធចំពោះរបាយការណ៍ដែលលើកឡើងថាឧទ្ធម្ភាគចក្រនេះត្រូវក្រុមសកម្មប្រយុទ្ធទម្លាក់៕
