រកឃើញទាហានស្លាប់ទី៤ក្រោយពេលវាយប្រហារនៅ Niger

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៧

មានគេបញ្ជាក់ថាទាហានអាមេរិកទី៤ស្លាប់នៅថ្ងៃទី៤ ខែតុលា។ ប្រជាជនក្នុងតំបន់បានរកឃើញសាកសពនៅជិតតំបន់ Niamey។ គេមិនទាន់អាចបញ្ជាក់បានទេ ថាទាហានរូបនោះស្លាប់ជាមួយទាហានផ្សេងទៀតឬដោយឡែកពីក្រុមការងារអំឡុងពេលការវាយប្រហារ។ ពេលនេះសហរដ្ឋអាមេរិកមានកងកម្លាំងចំនួន៨០០នាក់នៅមូលដ្ឋាន Niamey នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីការិយាល័យរបស់អាមេរិករាយការណ៍ដោយ New York Times។ កងកម្លាំងសហរដ្ឋអាមេរិក និង Niger បានចូលរួមល្បាតរួមគ្នានៅតំបន់ភាគនិរតីប្រទេសនៅពេលពួកគេរងការវាយប្រហារ។ សេចក្តីរាយការណ៍លើកដំបូងបានឲ្យដឹងថាមានកងយោធាសហរដ្ឋអាមេរិក៣នាក់ស្លាប់ និងរបួស២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here