អាមេរិកលក់មីស៊ីលតំលៃ១៥ពាន់លានដុល្លារទៅឲ្យអារ៉ាប៊ីសាអ៊ូឌីត

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០១៧

រដ្ឋាភិបាលអាមេរិកយល់ព្រមលក់ប្រព័ន្ធការពារមីស៊ីលធន់ការពារខ្ពស់បំផុត (Thaad) ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្រសួងការបរទេសនិយាយថាទឹកប្រាក់១៥ពាន់លានដុល្លារនេះបានជួយជំរុញដល់សន្តិសុខជាតិអាមេរិក និងផលប្រយោជន៍នយោបាយបរទេស។ ទទឹមនឹងនេះនាយកដ្ឋានរដ្ឋបានបន្ថែមថា វានឹងធ្វើឱ្យសន្តិសុខប្រទេសអារ៉ាប៊ីសាអូឌីត និងការប្រឆាំងនឹងអ៊ីរ៉ង់ព្រមទាំងការគំរាមកំហែងផ្សេងៗក្នុងតំបន់ផងដែរ។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតយល់ព្រមទិញប្រព័ន្ធការពារដែនអាកាសពីប្រទេសរុស្ស៊ី។ ភ្នាក់ងារសហប្រតិបត្តិការការពារជាតិរបស់មន្ទីរបញ្ចកោណបាននិយាយថាកិច្ចព្រមព្រៀងនេះនឹងមិនផ្លាស់ប្តូរតុល្យភាពយោធានៅក្នុងតំបន់នោះទេ។ គួរបញ្ជាក់ផងដែរថាប្រព័ន្ធ Thaad ត្រូវបានគេដាក់ពង្រាយនៅប្រទេសកូរ៉េខាងត្បូងដើម្បីការពារប្រឆាំងនឹងការវាយប្រហារដោយកាំជ្រួចពីកូរ៉េខាងជើង។ ក៏ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងជាច្រើនបានជំទាស់ដោយភ័យខ្លាចថាវានឹងក្លាយទៅជាគោលដៅ និងបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ប្រជាជនដែលរស់នៅជិតតំបន់នោះ។ ចំណែកឯប្រទេសមហាយក្សចិនក៏បានសម្តែងការជំទាស់ចំពោះប្រព័ន្ធនេះផងដែរព្រមទាំងបាននិយាយថាវានឹងប៉ះពាល់ដល់តុល្យភាពសន្តិសុខ ក្នុងតំបន់យ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here