ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០១៧
បុរស៣នាក់ដែលរស់នៅក្រៅសហរដ្ឋអាមេរិករួមទាំងជនជាតិអាមេរិកម្នាក់មានផែនការវាយប្រហារផ្លូវរថភ្លើងក្រោមដី ទីតាំងប្រគំតន្ត្រី និងតំបន់ Times Square នៅទីក្រុងញូវយ៉ក។ បុរសម្នាក់ក្នុងចំណោមបុរសទាំងនោះនិយាយថាគាត់ចង់បង្កើត “ថ្ងៃ ៩/១១ នាពេលខាងមុខ”។ ក្រុមFBI ថ្លែងក្នុងសារពត៌មានកាលថ្ងៃសុក្រថាឈ្មោះ Abdulrahman El Bahnasawy អាយុ១៩ឆ្នាំជាជនជាតិកាណាដា។ ឈ្មោះ Talha Haroon អាយុ១៩ឆ្នាំជនជាតិអាមេរិកស្នាក់នៅនៅប្រទេសប៉ាគីស្ថាន និង Russell Salic អាយុ៣៧ឆ្នាំជនជាតិហ្វីលីពីនប្រើប្រាស់កម្មវិធីជជែកតាមទូរស័ព្ទដើម្បីពិភាក្សាពីការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅ Times Square ក្នុងឆ្នាំ ២០១៦។ យោងតាមសេចក្តីពត៌មាន បុរសទាំងនោះត្រូវចោទប្រកាន់ថានិយាយអំពីការបាញ់សម្លាប់មនុស្សនៅរថភ្លើងក្រោមដីមុនពេលបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារទៅលើអ្នកទស្សនាដែលមានលក្ខណៈស្រដៀងនឹងការវាយប្រហារនៅទីក្រុងប៉ារីសក្នុងឆ្នាំ២០១៥។ ជនសង្ស័យត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់រួមមាន El Bahnasawy ចាប់ខ្លួននៅ New Jersey ក្នុងខែឧសភាឆ្នាំ២០១៦។ Haroon ចាប់ខ្លួននៅប្រទេសប៉ាគីស្ថាននៅខែកញ្ញាឆ្នាំ២០១៦ និង Salic ចាប់ខ្លួននៅក្នុងប្រទេសហ្វីលីពីននៅខែមេសាឆ្នាំ២០១៧ ។ ប៉ុន្តែមានតែបុរសម្នាក់ទេដែលរកឃើញថាមានពិរុទ្ធភាព៕
