លោក Donald Trump៖ “មានតែកិច្ចការមួយប៉ុណ្ណោះដែលនឹងធ្វើការជាមួយកូរេខាងជើង”

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៧

លោកប្រធានាធិបតីអាមេរិក Donald Trump ព្រមានថាមានតែកិច្ចការ តែមួយគត់នឹងធ្វើការនៅក្នុងការដោះស្រាយជាមួយកូរ៉េខាងជើងបន្ទាប់ពីកិច្ចចរចាជាច្រើនឆ្នាំជាមួយក្រុងព្យុងយ៉ាងមិនបាននាំមកនូវលទ្ធផលណាមួយសោះឡើយ។ លោក Donald Trump បានបន្ថែមទៀតថាប្រធានាធិបតីអាមេរិក និងរដ្ឋអំណាចរបស់ពួកគេបាននិយាយជាមួយកូរ៉េខាងជើងអស់រយៈពេល២៥ឆ្នាំមកហើយតែមិនទទួលលទ្ធផលអ្វីសោះ។ គួររំលឹកផងដែរថា ប្រទេសទាំង២បានធ្វើសង្រ្គាមវោហាសាស្ត្រក្តៅអំពីសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងដោយសហរដ្ឋអាមេរិកជំរុញឱ្យបញ្ឈប់ការធ្វើតេស្តមីស៊ីល។ ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាងនិយាយថាថ្មីៗនេះខ្លួនបានសាកល្បងដោយជោគជ័យនូវគ្រាប់បែកអ៊ីដ្រូសែនដែលមានខ្នាតតូចដែលអាចផ្ទុកមីស៊ីល​រយៈចម្ងាយឆ្ងាយ។ សូមបញ្ជាក់ថាលោក Trump បានព្រមានពីមុនថាសហរដ្ឋអាមេរិកអាចបំផ្លាញកូរ៉េខាងជើងបើចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិរបស់អាមេរិក និងការពារសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here