ក្រុមមេដឹកនាំតាលីបង់ប្តូរគោលជំហរលើក្រុម ISIS ដោយនិយាយថាមិនគួរប្រយុទ្ធគ្នាទៅវិញទៅមក

0

ប្រភពពត៌ពី RT ចេញផ្សាយថ្ងៃទី 0៨ ខែ តុលា ឆ្នាំ២០១៧

មេដឹកនាំក្រុមជ្រុលនិយមតាលីបង់នៅអាហ្វហ្គានីស្ថានបានបញ្ជាឱ្យក្រុមប្រយុទ្ធរបស់ខ្លួនបញ្ឈប់ការប្រយុទ្ធគ្នាជាមួយក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ដោយសារក្រុមទាំង២មានគោលដៅរួមគ្នា។ ក្រុមទាំង២បានស្បថថាមានសត្រូវរួមចាប់តាំងពីឆ្នាំ២០១៥។ ទូរទស្សន៍អាហ្វហ្គានីស្ថាន១TVរាយការណ៍កាលពីថ្ងៃសុក្រដោយមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់ថាមេដឹកនាំតាលីបង់លោក Hebatullah Akhundzada ត្រូវចោទប្រកាន់ថាចេញសេចក្តីថ្លែងការណ៍បញ្ជាពួកក្រុមតាលីបង់ឈប់ប្រយុទ្ធនឹងក្រុម ISIS។ ក្រុមទាំង២ត្រូវប្រទេសជាច្រើនចាត់ទុកជាក្រុមភេរវកម្ម និងហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី។ មានការបញ្ជាទិញអាវុធថ្មីដែលគេរកឃើញកាលពី១០ថ្ងៃមុនក្នុងដំណើរទស្សនកិច្ចរបស់ Akhundzada ទៅស្រុក Musa Qala ដែលជាទីបញ្ជាការធំរបស់ពួកតាលីបង់នៅក្នុងខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន។ មេដឹកនាំតាលីបង់នេះត្រូវគេរាយការណ៍ថាបានចូលរួមក្នុងដំណើរទស្សនកិច្ចជាប្រធានក្រុុមប្រឹក្សាភិបាលហៅឈ្មោះថា Quetta Shura និង “ការតែងតាំងពួកអភិបាលតាលីបង់” ដែលមកពីគ្រប់តំបន់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បើសិនជាការពិតមែនចលនានេះបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងរវាងទំនាក់ទំនងរវាងក្រុមទាំង២ដែលល្បីល្បាញខាងអំពើឃោរឃៅសម្លាប់រង្គាល និងវាយប្រហារទៅលើជនស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here