យន្តហោះចម្បាំងទម្លាក់គ្រាប់បែកលើជំរំរដ្ឋអ៊ីស្លាមនៅក្នុងខេត្តអាន់បា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយយោធានិយាយថាយន្តហោះចម្បាំងអ៊ីរ៉ាក់បានទម្លាក់គ្រាប់បែកលើជំរុំរដ្ឋអ៊ីស្លាមនៅលើវាលខ្សាច់ខេត្តអាន់បាកាលពីថ្ងៃចន្ទនេះខណៈត្រៀមរៀបចំបន្តការវាយប្រហារលើទីតាំងចុងក្រោយរបស់ក្រុមនេះដែលនៅក្នុងខេត្ត និងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មាន War Media Cell របស់ក្រសួងការពារជាតិនិយាយថាយន្តហោះកងទ័ពបានរកឃើញជំរំរដ្ឋអ៊ីស្លាមដែលលាក់ខ្លួនក្នុងរូបភាពជាស្នាមប្រេះនៅលើដីស្ថិតនៅក្នុងតំបន់គីឡូម៉ែត្រលេខ១៦០កណ្តាលវាលខ្សាច់របស់ខេត្តអាន់បា។ យោងតាមសេចក្តីថ្លែងការណ៍របស់សារព័ត៌មាន War Media Cell​ បានឲ្យដឹងថារថយន្តចំនួន១៥គ្រឿងរបស់ក្រុមរដ្ឋអ៊ីស្លាម និងធុងប្រេងចំនួន១០បារ៉ែលត្រូវបំផ្លាញចោលនៅក្នុងការវាយឆ្មក់នេះ។ គួរបញ្ជាក់ថានាពេលបច្ចុប្បន្ននេះតំបន់មួយចំនួនស្ថិតនៅក្រោមឥទ្ធិពលទឹកដីរដ្ឋអ៊ីស្លាមគឺទីក្រុង Rawa និងទីក្រុង Qaim របស់ខេត្ត Anbar។ ចំណែកអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសិទិ្ធមនុស្សជឿថាសមាជិករដ្ឋអ៊ីស្លាមកំពុងកាន់កាប់ជនស៊ីវិលរាប់ពាន់នាក់នៅភាគខាងលិចខេត្តអាន់បាសម្រាប់ធ្វើជាខែលការពារខ្លួននៅថ្ងៃក្រោយ ហើយពួកគេផងដែរក៏បានកាប់សម្លាប់មនុស្សរាប់រយនាក់ដែលប៉ុនប៉ងរត់គេចខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here