ក្រុមគ្រួសាររដ្ឋអ៊ីស្លាមដែលជានជនជាតិស៊ីរីប្រមាណជា២០០គ្រួសាររត់គេចខ្លួនចេញពីទីក្រុង Mayadin ឆ្ពោះទៅកាន់ខេត្តអាន់បា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០១៧

ប្រភពពីខេត្តអាន់បាបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថាក្រុមគ្រួសាររដ្ឋអ៊ីស្លាមដែលជាជនជាតិស៊ីរីច្រើនជាង២០០គ្រួសារបានចូលទៅដល់ភាគខាងលិចខេត្តអាន់បាបន្ទាប់ពីកងទ័ពស៊ីរីបានវាយប្រហារលើទីក្រុង Mayadin ភាគខាងកើតប្រទេសស៊ីរី។ ប្រភពមួយថ្លែងប្រាប់ទៅសារព័ត៌មាន Alghad បានឲ្យដឹងថាក្រុមគ្រួសាររដ្ឋអ៊ីស្លាមដែលជាជនជាតិស៊ីរីប្រមាណជា២០០គ្រួសារមកពីទីក្រុង Mayadin ដែលជាទីកន្លែងមានការប្រឈមមុខដាក់គ្នារវាងក្រុមសកម្មប្រយុទ្ធ និងកងទ័ពស៊ីរី។ គួរបញ្ជាក់ថាទីក្រុងមួយចំនួនដែលស្ថិតនៅភាគខាងលិចខេត្តអាន់បាដូចជាទីក្រុង Qaim និងទីក្រុង Rawa កាន់កាប់ដោយក្រុមជ្រុលនិយមចាប់តាំងពីឆ្នាំ២០១៤ ហើយពួកគេបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកនៅពេលពួកគេកាន់កាប់បានទឹកដីមួយភាគបីរបស់អ៊ីរ៉ាក់។ កងទ័ពអ៊ីរ៉ាក់អាចធ្វើឱ្យជីវិតរបស់ពួកគេវិលត្រលប់ទៅរកភាពធម្មតាវិញនៅតាមបណ្តាទីក្រុងធំៗមួយចំនួនក្នុងខេត្តអាន់បារួមមានទីក្រុង Fallujah ទីក្រុង Ramadi និងទីក្រុងផ្សេងៗទៀតបន្ទាប់ពីកាន់កាប់បានទីក្រុងទាំងនេះឡើងវិញនៅក្នុងឆ្នាំ២០១៥ និង២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here