មេដឹកនាំក្រុម Hezbollah៖ សកម្មភាពរបស់អាមេរិកជួយដល់ ISIS នៅស៊ីរី

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧

មេដឹកនាំក្រុម Hezbollah លោក Sayyed Hassan Nasrallah មានប្រសាសន៍ថាសហរដ្ឋអាមេរិកកំពុងបម្រើផលប្រយោជន៍ឲ្យរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ដោយការរារាំងកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់មួយចំនួនភាគខាងកើតស៊ីរី។ ឆ្នាំនេះយន្តហោះចម្បាំងរបស់អាមេរិកបានតម្រង់គោលដៅទៅលើកងយោធាគាំទ្ររដ្ឋាភិបាលក្នុងប្រទេសស៊ីរីភាគខាងកើត ហើយកំពុងឆ្ពោះទៅរកសម្ព័ន្ធមិត្តមូលដ្ឋានរបស់ក្រុង Washington នេះបើយោងតាមប្រភពព័ត៌មានពី Reuters។ លោក Nasrallah និយាយថាអាមេរិកកំពុងពន្យារពេលកងទ័ពស៊ីរីក្នុងការប្រយុទ្ធដើម្បីដណ្តើមដែនដីពី IS។ លោក Nasrallah ថ្លែងកាលពីថ្ងៃអាទិត្យថាពលរដ្ឋអាមេរិកកំពុងធ្វើការដើម្បីរារាំងការប្រយុទ្ធប្រឆាំងនឹងក្រុម IS។ លោកថ្លែងក្នុងសុន្ទរកថាដែលជាផ្នែកមួយនៃការរំលឹកដល់ក្រុមយុទ្ធជន Hezbollah ស្លាប់ក្នុងការវាយប្រហារប្រឆាំងនឹងក្រុម IS៕

LEAVE A REPLY

Please enter your comment!
Please enter your name here