ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧
មេដឹកនាំអង្គការ NATO មានប្រសាសន៍ថាអង្គការ NATO មិនចង់បានសង្រ្គាមត្រជាក់ថ្មីជាមួយប្រទេសរុស្ស៊ីទេ នេះយោងតាម Reuters។ តាមសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទចុងបញ្ចប់នៃសន្និសីទសភា NATO ចំនួន៤ថ្ងៃនៅរដ្ឋធានី Bucharest អគ្គលេខាធិការលោក Jens Stoltenberg ត្អូញត្អែរអំពីការខ្វះតម្លាភាពរបស់រុស្ស៊ីក្នុងការធ្វើសមយុទ្ធយោធាដែលបញ្ហានេះត្រូវយោធារុស្ស៊ីបដិសេធ។ លោក Stoltenberg បានបន្ថែមថាប្រទេសរុស្ស៊ីគឺជាអ្នកជិតខាងរបស់លោក ហើយលោកក៏មិនចង់ដាច់ចេញឆ្ងាយពីប្រទេសរុស្ស៊ីដែរ។ លោកមិនចង់បានសង្រ្គាមត្រជាក់ថ្មីនោះទេ។ កម្លាំងយោធាសម្ព័ន្ធមិត្តក៏បានបង្កើនការល្បាតនៅសមុទ្រខ្មៅ៕
