ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧
រដ្ឋមន្រ្តីយុត្តិធម៌ទួរគីសង្ឃឹមថាសហរដ្ឋអាមេរិកនឹងពិនិត្យមើលសេចក្តីសំរេចចិត្តរបស់ខ្លួនក្នុងការផ្អាកសេវាផ្តល់ទិដ្ឋាការឲ្យពលរដ្ឋទួរគីបន្ទាប់ពីប្រទេសទួរគីចាប់ខ្លួនបុគ្គលិកកុងស៊ុលអាមេរិកនៅ Istanbul កាលពីសប្តាហ៍មុន។ ចាប់ខ្លួនមនុស្សបង្ករឧក្រិដ្ឋម្នាក់ក្នុងប្រទេសទួរគីជាសិទ្ធរបស់ប្រទេស។ លោក Abdulhamit Gul ប្រាប់ទូរទស្សន៍ A Haber នៅថ្ងៃចន្ទថាលោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងកែសម្រួលការសម្រេចចិត្តរបស់ខ្លួន។ លោកបន្តថា ការសម្រេចចិត្តដើម្បីបន្តកាត់រឿងក្តីបុគ្គលិកកុងស៊ុលដែលជាប់ឃុំឃាំងគឺជារឿងមួយរបស់តុលាការទួរគីត្រូវអនុវត្តនេះបើយោងតាមប្រភពព័ត៌មានពី Reutersr៕
