កងកម្លាំងអាមេរិចនៅប្រទេសស៊ីរីត្រៀមខ្លួនវាយលុកចូលខេត្ត Raqqa ជាលើកចុងក្រោយ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧

ក្រុមយុទ្ធជនគាំទ្រដោយអាមេរិកនៅភាគខាងជើងប្រទេសស៊ីរីកំពុងរៀបចំការវាយលុកចុងក្រោយក្នុងតំបន់កាន់កាប់របស់ក្រុមរដ្ឋអ៊ីស្លាម (ISIS/ISIL) នៅខេត្ត Raqqa។ Mustafa Bali កងកម្លាំងប្រជាធិបតេយ្យដឹកនាំដោយឃើដ ប្រាប់ថាពួកគេរំពឹងថាការប្រយុទ្ធគ្នានេះនឹងមានរយៈពេលពី៧ទៅ១០ថ្ងៃ។ ក្រុមឧទ្ទាមនៅតែមានអ្នកប្រយុទ្ធរាប់រយនាក់ដដែលនៅក្នុងទីក្រុងដែលជារដ្ឋធានីជាក់ស្តែងរបស់ពួកគេ។ កងកម្លាំងស៊ីរីធ្លាប់ធ្វើការវាយលុកប្រឆាំងនឹងក្រុម IS នៅខេត្ត Raqqa កាលពីដើមខែមិថុនាដោយកងកម្លាំងចម្រុះដឹកនាំដោយអាមេរិកវាយប្រហារតាមអាកាស។ ក្រុមដឹកនាំដោយឃើដកាន់កាប់៨០ភាគរយនៃទីក្រុង។ ក្រុម IS ជ្រុលនិយមនៅតែបន្តគ្រប់គ្រងផ្នែកខ្លះនៅទីប្រជុំជនខេត្ត Raqqa និងភាគខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here