ប៉ូលិសចាប់ខ្លួនប្អូនប្រុសរបស់អ្នកវាយប្រហារនៅទីក្រុង Marseille

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧

ប្អូនប្រុសរបស់ Ahmed Hanachi ជាជនជាតិទុយនេហ្ស៊ីចាក់សម្លាប់ស្ត្រីវ័យក្មេង២នាក់នៅទីក្រុង Marseille ប្រទេសបារាំងកាលពីដើមខែតុលាត្រូវសមត្ថកិច្ចចាប់ខ្លួននៅប្រទេសអ៊ីតាលី។ ប៉ូលិសអ៊ីតាលីនិយាយថាសមត្ថកិច្ចចាប់ខ្លួន Anis Hanachi នៅយប់ថ្ងៃសៅរ៍នៅផែ Ferrara ក្រោយពីអាជ្ញាធរបារាំងចេញដីកាចាប់ខ្លួនជាលក្ខណៈអន្តរជាតិ។ អាជ្ញាធរបានឲ្យដឹងថា ខណៈនេះលោកកំពុងចាត់ចែងព្រះរាជអាជ្ញាសាធារណៈរបស់ Bologna។ តុលាការចោទប្រកាន់ Anis Hanachi ជាអ្នកផ្សំគំនិតក្នុងការវាយប្រហារជាមួយបងប្រុសរបស់គាត់ Ahmed Hanachi និងចូលរួមសកម្មភាពភេរវករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here