តុលាការទួរគីផ្តន្ទាទោសអ្នកទោសម្នាក់ដាក់ពន្ធនាគារពីបទធ្វើឲ្យបែកធ្លាយព័ត៌មានរត់ពន្ធអាវុធ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧

ភ្នាក់ងារព័ត៌មានរដ្ឋនិយាយថាតុលាការទួរគីផ្តន្ទាទោសលើអ្នកតែងច្បាប់គណបក្សប្រឆាំងឲ្យជាប់ពន្ធនាគារពីបទបង្ហាញភ័ស្តុតាងរបស់រដ្ឋ។ Anadolu រាយការណ៍ថាតុលាការឧទ្ធរណ៍របស់ទីក្រុង Istanbul ផ្តន្ទាទោសដល់លោក Enis Berberoglu ដែលជាអ្នកតាក់តែងច្បាប់បក្សសាធារណរដ្ឋប្រជាធិបតេយ្យ ឬហៅកាត់ថា CHP។ តុលាការកាត់ទោសលោក Berberoglu កាលពីដើមឆ្នាំនេះឱ្យជាប់ពន្ធនាគារ២៥ឆ្នាំពីបទធ្វើឲ្យបែកធ្លាយព័ត៌មានទៅកាសែតប្រឆាំងមួយដោយបង្ហាញថាប្រទេសទួរគីបានរត់ពន្ធអាវុធឲ្យពួកឧទ្ទាមអ៊ីស្លាមនិយមនៅក្នុងប្រទេសស៊ីរី។ តុលាការផ្តន្តទាទោសលោក Berberoglu ពីបទបង្ហាញពីអាថ៌កំបាំងរដ្ឋ និងបទធ្វើចារកម្ម។ កាលពីខែកក្កដាមេដឹកនាំ CHP លោក Kemal Kilicdaroglu ដឹកនាំការហែរប្រវែង៤៥០គីឡូម៉ែត្រពីទីក្រុងអង់ការ៉ាទៅពន្ធនាគារដែលឃុំខ្លួនលោក Berberoglu៕

LEAVE A REPLY

Please enter your comment!
Please enter your name here