ចក្រភពអង់គ្លេសប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរនៅអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧

លោកស្រីនាយករដ្ឋមន្ត្រី Theresa May បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំ របស់ចក្រភពអង់គ្លេសចំពោះកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ក្នុងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ។ នៅក្នុងអំឡុងពេលនិយាយទូរស័ព្ទ ជាមួយនឹងសមភាគីអ៊ីស្រាអែលលោកស្រីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះធ្វើឱ្យអន្តរាយដល់លទ្ធភាពទទួលបានអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់អស់រយៈពេលជាងមួយទសវត្សរ៍ទៅហើយ។ ទោះជាយ៉ាងណាក៏ដោយគោលជំហររបស់ចក្រភពអង់គ្លេសអាចធ្វើឱ្យមានភាពផ្ទុយគ្នាជាមួយសហរដ្ឋអាមេរិក។ យោងតាមបណ្តាញព័ត៌មានអាមេរិកបានបង្ហាញថាលោកប្រធានាធិបតី Trump នឹងប្រកាសនៅថ្ងៃព្រហស្បតិ៍ក្រោយនេះថាលោកប្រធានាធិបតីនឹងមិនបញ្ជាក់អំពីកិច្ចព្រមព្រៀងនេះទេដោយផ្អែកលើមូលដ្ឋានថា មិនគោរពដល់ផលប្រយោជន៍សន្តិសុខសហរដ្ឋអាមេរិក។ ប្រសិនបើរឿងនោះកើតឡើងមែនសភាអាមេរិកនឹងត្រូវសម្រេចថាតើត្រូវដាក់ទណ្ឌកម្មឡើងវិញឬទាមទារសកម្មភាពបន្ថែមទៀតពីប្រទេសអ៊ីរ៉ង់? និយាយតាមទូរស័ព្ទពី Downing Street កាលពីថ្ងៃចន្ទនេះលោកស្រីនាយករដ្ឋមន្ត្រី Theresa May បានយល់ព្រមជាមួយ Benjamin Netanyahu ថាសហគមន៍អន្តរជាតិគួរតែជំរុញឱ្យប្រឆាំងសកម្មភាពបង្កអស្ថិរភាពនៅក្នុងតំបន់អ៊ីរ៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here