អ្នកជំនាញគ្រាប់បែករបស់រដ្ឋអ៊ីស្លាមស្លាប់នៅក្នុងខេត្ត Diyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧

តាមប្រភពសន្តិសុខបានឲ្យដឹងកាលពីថ្ងៃចន្ទនេះថាអ្នកជំនាញខាងបំផ្ទុះគ្រាប់បែករបស់រដ្ឋអ៊ីស្លាមមួយរូបស្លាប់ខណៈដែលកងសន្តិសុខបានវាយឆ្មក់ទៅលើពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងខេត្ត Diyala។ ថ្លែងទៅកាន់កាសែត Alghad ប្រភពបានឲ្យដឹងថាកងទ័ពប្រតិបត្តិការរួមដែលគាំទ្រដោយកងកម្លាំងចលនានិយមបានបង្កើតការវាយឆ្មក់មួយក្នុងរយៈពេល២ថ្ងៃកន្លងមកនេះទៅលើក្រុមសកម្មប្រយយុទ្ធ IS នៅជិតតំបន់ Qurret Tabah ភាគខាងជើងខេត្ត Diyala។ ប្រភពបានឲ្យដឹងទៀតថាក្រុមសកម្មប្រយុទ្ធ៣នាក់ត្រូវចាប់ខ្លួននៅមុនពេលនៃការចាប់ផ្តើមប្រឈមមុខដាក់គ្នា និងម្នាក់ទៀតស្លាប់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ម្នាក់ក្នុងចំណោមពួកសកម្មប្រយុទ្ធដែលរងរបួសគឺជាអ្នកជំនាញការផ្នែកបំផ្ទុះគ្រាប់បែកស្ថិតនៅក្នុងតំបន់នេះ។ គួររំលឹកថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុនសមាជិក IS ៦នាក់រួមទាំងមេដឹកនាំម្នាក់ស្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយកងទ័ពអ៊ីរ៉ាក់ និងយន្ដហោះចម្បាំងរបស់កងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅភាគឦសានខេត្ត Diyala។ ក្នុងចំណោមសមាជិក៦នាក់មាន៥នាក់ស្លាប់ដោយការវាយប្រហារតាមអាកាសដោយកងកម្លាំងចម្រុះនៅឯជាយក្រុងក្នុងភូម Al-Leheib ចំណែកឯម្នាក់ទៀតស្លាប់នៅពេលយន្តហោះចម្បាំងវាយប្រហារលើគោលដៅសំខាន់លើផ្លូវកសិកម្មរវាងភូមិ Bouthja និងភូមិ Kuseiba៕

LEAVE A REPLY

Please enter your comment!
Please enter your name here