អង្គការសហប្រជាជាតិ៖ ប្រជាជនអ៊ីរ៉ាក់៥,៤លាននាក់បានផ្លាស់ទីលំនៅដោយសារសង្គ្រាមប្រឆាំងនឹងពួក IS

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៧

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណពីចំនួនជនស៊ីវិលដែលផ្លាស់ទីលំនៅដោយសារសង្គ្រាមដែលកំពុងបន្តកើតមានឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤មកគឺមានជាង៤លាននាក់។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃចន្ទនេះអ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់លោកស្រី Lise Grande និយាយថាជនស៊ីវិលជាង៥,៤លាននាក់បានផ្លាស់ទីលំនៅនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤មក។ លោកស្រី Grande បានបញ្ជាក់ពីសារៈសំខាន់នៃការការពារជីវិតរបស់មនុស្សដែលរងផលប៉ះពាល់ដោយ​សារ​​សង្គ្រាម។ អ្វីគ្រប់យ៉ាងត្រូវធ្វើឡើងដើម្បីធានាថាប្រជាជនមានសុវត្ថិភាព និងមានលទ្ធភាពទទួលបានជំនួយដែលពួកគេត្រូវការ។ លោកស្រី Grande ក៏បានសម្តែងការព្រួយបារម្ភផងដែរចំពោះជនពិការ មនុស្សចាស់ និងកុមារ។ មនុស្សរាប់រយរាប់ពាន់នាក់រួមទាំងកុមារតូចៗបានប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ភាពតានតឹង និងការប៉ះទង្គិចផ្លូវចិត្ត ហើយពួកគេនឹងត្រូវការការគាំទ្រ និងថែទាំជាច្រើនឆ្នាំ។ ចំណែកឯលោក Stéphane Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ជនស៊ីវិលសូម្បីតែបន្ទាប់ពីការប្រយុទ្ធគ្នានៅជិតទីក្រុង Hawija ភាគនិរតីខេត្ត Kirkuk ក៏ដោយ។ គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍នេះបញ្ជាការប្រតិបត្តិការរួមបានប្រកាសបញ្ចប់ដំណាក់កាលទី២នៃការវាយលុកលើទីក្រុង Hawija ដែលបានសម្លាប់សមាជិក IS ៣៨៥នាក់រួមទាំងអ្នកលបបាញ់ប្រហារ៥នាក់។ ភូមិចំនួន១៥០នៅក្នុងទីក្រុង Hawija បានរំដោះ។ ឧត្តមសេនីយ៍ Abdul Amir Yarallah មេបញ្ជាការប្រតិបត្តិការ Hawija បានបញ្ជាក់ថាកងប៉ូលិសសហព័ន្ធ កងកម្លាំងឆ្លើយតបរហ័ស និងកងកម្លាំងចលនានិយមបានសម្រេចគោលដៅរបស់ពួកគេក្នុងដំណាក់កាលទី២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here