ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៧
ទូរទស្សន៍រដ្ឋអ៊ីរ៉ាក់បានស្រង់សម្តីនាយករដ្ឋមន្រ្តី Haider al-Abadi ដែលមានប្រសាសន៍កាលពីថ្ងៃអង្គារថាក្រុមរដ្ឋអ៊ីស្លាម ISIS/ISIL នឹងត្រូវបរាជ័យទាំងស្រុងនៅអ៊ីរ៉ាក់ក្នុងឆ្នាំនេះ។ កងកំលាំអ៊ីរ៉ាក់ដែលគាំទ្រដោយអាមេរិកដណ្តើមបានក្រុង Mosul ដែលជារដ្ឋធានីកាន់កាប់ដោយក្រុមនេះនៅក្នុងប្រទេសអ៊ីរ៉ាក់។ ទឹកដីចុងក្រោយដែលក្រុមឧទ្ទាមកំពុងកាន់កាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ លាតសន្ធឹងពីព្រំដែនភាគខាងលិចជាប់ព្រំដែនមួយស៊ីរី បន្ទាប់ពីមានការដួលរលំក្នុងការកាន់កាប់ទីក្រុង Hawija និងតំបន់ជុំវិញនោះកាលពីថ្ងៃទី៥ ខែតុលា ដោយសារមានការវាយលុកមួយធ្វើឡើងដោយកងកម្លាំងអ៊ីរ៉ាក់គាំទ្រដោយសហរដ្ឋអាមេរិក៕
