វិបត្តិនៅរូហ៊ីងយ៉ា ៖ ការស្វែងរកការពិតអំពីពួកសកម្មប្រយុទ្ធ Arsa

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

ប្រសិនបើមានរឿងអ្វីមួយកើតឡើងស្ទើរតែគ្រប់គ្នាតែងតែចាំឃ្លាំមើលក្រុមអ៊ីស្លាមរូហ៊ីងយ៉ានៅរដ្ឋ Rakhine អាចនឹងបង្កើតការតស៊ូប្រឆាំងដ៏ធំមួយជាមួយនឹងរដ្ឋអំណាច។ គួររំលឹកថា មានការវាយប្រហារដំបូងចាប់តាំងពីថ្ងៃទី២៥ ខែសីហាទៅលើប៉ូលិស និងទាហានចំនួន៣០នាក់ដែលបង្កឱ្យមានការវាយប្រហារយោធាដ៏ឃោរឃៅ។ ហើយការវាយប្រហារនេះបានជំរុញឱ្យជនជាតិរូហ៊ីងយ៉ាជាងកន្លះលាននាក់ ភៀសខ្លួនទៅប្រទេសបង់ក្លាដេស។ ករណីបង្ហាញថាសកម្មភាពយោធាដែលឥឡូវនេះដឹកនាំដោយក្រុមស្រមោលមួយដែលគេខ្លួនឯងហៅថាកងទ័ពរំដោះរូហ៊ីងយ៉ាអារ៉ាកាន (Arsa) បានចាក់ឫសគល់នៅជនជាតិរូហ៊ីងយ៉ា។ ក៏ប៉ុន្តែការសន្ទនាជាមួយជនភៀសខ្លួន និងពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសបង់ក្លាដែសក៏បង្ហាញផងដែរថាយុទ្ធសាស្ត្ររបស់ក្រុមនេះមិនត្រូវបានគាំទ្រដោយជនជាតិ រូហ៊ីងយ៉ាទាំងអស់ទេ។ សូម្បីតែកងកម្លាំងសន្តិសុខភូមាក៏បានបង្ហាញផងដែរថា ការវាយប្រហារនៅថ្ងៃទី២៥ ខែសីហា គឺសាមញ្ញបំផុត។ ឃាតកម្មនេះត្រូវបានធ្វើឡើងដោយក្រុមបុរស១ក្រុមដែលភាគច្រើនប្រដាប់ដោយកាំបិត និងដំបងឫស្សីតែប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថានៅក្នុងចំណោមការវាយប្រហារធំបំផុត និងដំបូងបំផុតគឺនៅលើប៉ុស្តិ៍ប៉ូលិសនៅក្នុងទីក្រុង Alel Than Kyaw ស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងនៃក្រុង Maungdaw។ យោងតាមលោកវរសេនីយ៍ Aung Kyaw Moe បានប្រាប់អ្នកកាសែតថាពួកគេបានព្រមានជាមុនអំពីការវាយប្រហារ ហើយបានការពារមន្រ្តីមូលដ្ឋានទាំងអស់។ នៅពេលនោះវេលាម៉ោងប្រមាណជា៤ លោកវរសេនីយ៍បាននិយាយថាក្រុមមនុស្សប្រុសចំនួនប្រមាណជា៥០០នាក់បាននាំគ្នាឡើងពីឆ្នេរសមុទ្រ។ ហើយក្រុមនោះបានសម្លាប់មន្ត្រីអន្តោប្រវេសន៍ម្នាក់ដែលផ្ទះជិតឆ្នេរ ប៉ុន្ដែត្រូវបានបណ្តេញចេញដោយមន្រ្តីប៉ូលិសបាញ់អាវុធស្វ័យប្រវត្តិដែលបន្សល់ទុកសាកសព១៧នាក់នៅទីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here