ជនបំផ្ទុះគ្រាប់បែកអត្តឃាត៣នាក់វាយប្រហារបំផ្ទុះគ្រាប់បែកនៅជិតស្ថានីយប៉ូលិសក្នុងទីក្រុងដាម៉ាស់

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

ក្រុមវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារមកលើទីស្នាក់ការកណ្តាលរបស់ប៉ូលិសក្នុងទីក្រុង Damascus ប្រទេសស៊ីរី។ ការវាយប្រហារនេះកើតឡើងនៅចំកណ្តាលទីក្រុង Damascus កាលថ្ងៃពុធខណៈដែលជនបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់ព្យាយាមសម្រុកចូលទៅក្នុងបរិវេណទីស្នាក់ការប៉ូលិស។ ជនបំផ្ទុះគ្រាប់បែកអត្តឃាតទាំង២នាក់បានបំផ្ទុះខ្លួនឯងឡើងខណៈដែលប្រឈមមុខនឹងមន្រ្តីប៉ូលិសនៅមុខអគារ។ ប៉ូលិសព្យាយាមបញ្ឈប់ជនបំផ្ទុះគ្រាប់បែកអត្តឃាតទី៣តែជននេះបានបំផ្ទុះខ្លួនឯងនៅជិតផ្សារក្នុងស្រុកមួយកន្លែង។ គួរបញ្ជាក់ផងដែរថាមានមន្រ្តីប៉ូលិស២នាក់ស្លាប់រួមទាំងជនស៊ីវិល៤នាក់ផ្សេងទៀតរងរបួស៕

LEAVE A REPLY

Please enter your comment!
Please enter your name here