ក្រុមភេរវករស៊ីរីធ្វើប្រតិបត្តិការនៅជិតកងកម្លាំងសហរដ្ឋអាមេរិក ហើយយោធារុស្ស៊ីត្រូវការការបកស្រាយ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីនិយាយថាក្រុមភេរវករ (ISIS/ISIL) ចំនួន៣០០នាក់ជិះលើយន្តហោះដឹកជញ្ចូនតាមតំបន់ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកនៅតំបន់ al-Tanf ក្នុងប្រទេសស៊ីរី ហើយរុស្ស៊ីទាមទារឲ្យភាគីអាមេរិកពន្យល់ពីបញ្ហានេះ។ តំណាងក្រសួងលោក Igor Konashenkov និយាយថាពួកសកម្មប្រយុទ្ធព្យាយាមរារាំងផ្លូវសំខាន់ៗដែលជាតំបន់យុទ្ធសាស្ត្រភ្ជាប់ពីក្រុង Damascus និង Deir ez-Zor ដែលជាផ្លូវគេប្រើដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិល និងផ្គត់ផ្គង់ដល់កងទ័ពស៊ីរី។ យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែតុលាបង្ហាញថាក្រុមសកម្មប្រយុទ្ធប្រមាណជា៦០០នាក់មានមូលដ្ឋាននៅក្នុងជំរំជនភៀសខ្លួន Rukban ក្នុងតំបន់ដែលគ្រប់គ្រងដោយអាមេរិកនោះបើកឡានចម្ងាយ៣០០គីឡូម៉ែត្រទៅកាន់តំបន់គ្មានជម្លោះនៅភាគខាងត្បូងខេត្ត Daraa ប្រទេសស៊ីរី។ ពួកគេថែមទាំងរឹបអូសជំនួយមនុស្សធម៌ ដែលត្រៀមសម្រាប់ប្រជាជនក្នុងតំបន់។ ក្រសួងការបរទេសរុស្ស៊ីព្រមានថា សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវទាំងស្រុងចំពោះការបំផ្លិចបំផ្លាញដំណើរការសន្តិភាពនៅក្នុងប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here