ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧
យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យរបស់គណបក្ស AK និយាយកាលពីថ្ងៃពុធបានឲ្យដឹងថាប្រទេសទួរគីសង្ឃឹមថាសហរដ្ឋអាមេរិចនឹងសម្រេចបញ្ឈប់ការផ្អាកសេវាទិដ្ឋាការឆាប់ៗនេះ។ លោក Mahir Unal ប្រាប់ទូរទស្សន៍ A Haber ថាទីក្រុងអង់ការ៉ាសង្ឃឹមថាការកើនឡើងរជម្លោះរបស់ NATO នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការយោធានោះទេ។ ប្រទេសទួរគីកំពុងរៀបចំកិច្ចពិភាក្សាកម្រិតក្រសួងការបរទេសដើម្បីដោះស្រាយវិបត្តិទិដ្ឋាការនៅអាម៉េរិកនេះបើយោងតាមប្រភពព័ត៌មានពីលោក Unal៕
