ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧
ការដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នឹងបង្កឱ្យមានអស្ថិរភាពកាន់តែច្រើននៅក្នុងតំបន់និងនៅទូទាំងពិភពលោកនេះយោងតាមប្រភពព័ត៌មានពីប្រធាននាយកដ្ឋានអាមេរិកខាងជើងនៅក្រសួងការបរទេសរុស្ស៊ីលោក Georgy Borisenko។ សហរដ្ឋអាមេរិកចង់យកផលប្រយោជន៍ខ្លួនមកពិចារណា ហើយសហរដ្ឋអាមេរិកក៏គោរពផលប្រយោជន៍របស់រដ្ឋដទៃផងដែរ យោងតាមការដកស្រង់របស់ Sputnik។ រឿងមួយទៀតលោកមិនយល់ថា ហេតុអ្វីបានជាអាមេរិកចាប់អារម្មណ៍ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Borisenko បន្តថាមិនមានជម្រើសល្អប្រសើរណាមួយដូចការបញ្ចូលផែនការសកម្មភាពដែលសម្រេចនៅឆ្នាំ២០១៥នោះទេ៕
