ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧
ក្រុមហ៊ុន Kaspersky Lab និយាយកាលពីថ្ងៃពុធថាកម្មវិធីរបស់ក្រុមហ៊ុនមិនអាចប្រើសម្រាប់គោលបំណងធ្វើចារកម្មនោះទេព្រោះពួកគេមិនមានលទ្ធភាពប្រើបច្ចេកទេសបែបនេះ។ របាយការណ៍ Kommersant ដកស្រង់សម្ដីក្នុងសេចក្តីថ្លែងការណ៍មួយថា Kaspersky Lab មិនដែលបានជួយ ហើយនឹងមិនជួយរដ្ឋាភិបាលណាមួយនៅក្នុងពិភពលោកក្នុងការធ្វើតិបត្តិការតាមដានអ៊ីនធើណេតឡើយ។ មន្ដ្រីជាន់ខ្ពស់ម្នាក់របស់ Interpol បានប្រាប់ Reuters កាលពីថ្ងៃអង្គារថាការបែងចែកតាមខ្សែរបន្ទាត់ជាតិ រួមទាំងសកម្មភាពរបស់អាមេរិកដែលប្រឆាំងនឹង Kaspersky Lab របស់រុស្ស៊ីធ្វើឱ្យមានការពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត៕
