ការិយាល័យរបស់លោក Abadi និយាយថាកងទ័ពនៅតែដាក់ពង្រាយនៅក្នុងខេត្ត Kirkuk សម្រាប់ហេតុផលសន្តិសុខ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី Haidar al-Abadi បាននិយាយថាវត្តមានកងទ័ពសហព័ន្ធនៅភាគនិរតីខេត្ត Kirkuk គឺដើម្បីរំដោះខេត្តនេះបន្ទាប់ពីបានប្រកាសថាគ្មានវត្តមានពួករដ្ឋអ៊ីស្លាម។ លោក Saad al-Hadithi អ្នកនាំពាក្យការិយាល័យប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធនេះថាកងទ័ពអ៊ីរ៉ាក់បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅក្នុងខេត្ត Kirkuk ក៏ដូចជារាជធានីម៉ូស៊ូលដើម្បីរំដោះតំបន់ទាំងនេះចេញពីការគ្រប់គ្រងរបស់ពួក IS។ វាជារឿងធម្មតាដែលកងទ័ពនៅតែត្រូវបានដាក់ពង្រាយនៅទីនោះដើម្បីការពារសន្តិសុខ ដើម្បីសម្របសម្រួលសម្រាប់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន និងដើម្បីទប់ស្កាត់ការវិលត្រឡប់របស់ក្រុមភេរវករ។ លោកបានបន្ថែមថាវាមិនសមហេតុផលទេដែលកងទ័ពបានដាក់ពង្រាយដើម្បីរំដោះ ហើយបន្ទាប់មកត្រូវវិលត្រលប់ទៅកាន់បន្ទាយវិញ។ លោក Hadithi និយាយទៀតថាតំបន់ដែលគេដាក់ឈ្មោះថាមានជម្លោះរួមមានខេត្ត Kirkuk។ ដូច្នេះខេត្តនេះស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលសហព័ន្ធដែលស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។ នេះមានន័យថារដ្ឋាភិបាលត្រូវរក្សាសុវត្ថិភាព និងសន្តិសុខនៅទីនោះដើម្បីទប់ស្កាត់ការរំលោភបំពានប្រឆាំងនឹងការរស់នៅ និងប្រឆាំងនឹងទ្រព្យសម្បត្តិរបស់ប្រជាជនដែលរួមទាំងជនជាតិឃើដ និងជនជាតិផ្សេងៗទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here