គ្រាប់បែកជាច្រើនគ្រាប់ និងគ្រាប់កាំភ្លើង១,០០០គ្រាប់ត្រូវគេលួចពីមូលដ្ឋាន IDF

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថាយ៉ាងហោចណាស់គ្រាប់កាំភ្លើង M១៦ ចំនួន២,០០០គ្រាប់ និងគ្រាប់បែកចំនួន២ឡូត្រូវគេលួចពីមូលដ្ឋានកងទ័ពអ៊ីស្រាអែល (IDF) នៅក្នុងតំបន់ Upper Galilee។ នេះគឺជាឧប្បត្តិហេតុទី២នៅក្នុងខែនេះដែលកើតឡើងចំពោះមូលដ្ឋានមួយដែលកាន់កាប់ដោយអ៊ីស្រាអែលនៅតំបន់ Golan Heights។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា៨ល្ងាចថ្ងៃអង្គារ។ ក្រោយមកគេឃើញសោរចំនួន៤នៅឃ្លាំងសម្រាប់ដាក់រំសេវដែលគេកាត់ផ្តាច់។ តម្រួតយោធាបានបើកការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនេះ។ គួរបញ្ចាក់ថាកាលពីថ្ងៃទី២ ខែតុលាគ្រាប់មីនសម្រាប់ប្រឆាំងរថក្រោះ និងរំសេវសម្រាប់ធ្វើគ្រាប់កាំភ្លើង និងគ្រឿងបំផ្ទុះជាច្រើនត្រូវគេលួចពីមូលដ្ឋាននេះផងដែរ។ ក្នុងករណីភាគច្រើនអាវុធដែលចោរលួចត្រូវក្រុមភេរវករយកទៅប្រើប្រាស់ដើម្បីរៀបចំធ្វើអំពើរឧក្រិដ្ឋកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here