យោធារុស្ស៊ី៖ ទឹកដីប្រទេសស៊ីរីជិត៩២ភាគរយបានរំដោះពីក្រុមភេរវជន ISIS

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៧

ទឹកដីប្រទេសស៊ីរីប្រមាណជា៩២ភាគរយបានរំដោះពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS/ISIL នេះបើយោងតាមរបាយការណ៍របស់ TASS ដកស្រង់ព័ត៌មានប្រចាំសប្តាហ៍ចេញផ្សាយដោយកាសែត Krasnaya Zvezda របស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រ។ យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិបានឱ្យដឹងថាកងទ័ពអាកាសរុស្ស៊ីបានធ្វើការវាយឆ្មក់ចំនួន៥១៧លើក និងបានកម្ទេចតំបន់គ្រប់គ្រងដោយក្រុមភេរវករអន្តរជាតិជាង១,២៦០កន្លែងកាលពីសប្តាហ៍មុន។ តួលេខនេះរាប់បញ្ចូលទាំងការវាយប្រហារតាមអាកាសចំនួន១៣៩លើក និងរកឃើញវត្ថុដែលបានកាន់កាប់ដោយភេរវករចំនួន១២៩កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here