កងទ័ពទួរគីចាប់ផ្តើមរៀបចំទីតាំងសង្កេតការណ៍នៅក្នុងទីក្រុង Idlib ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៧

កងទ័ពទួរគីចាប់ផ្តើមបង្កើតទីតាំងសង្កេតការណ៍ក្នុងខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍។ តំបន់នោះជាតំបន់ដោះដូរមានកិច្ចព្រមព្រៀងដោយអ៊ីរ៉ង់ និងរុស្ស៊ី។ ក្រុងអង់ការ៉ានិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងទួរគីនៅក្នុងតំបន់កំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់នៃការចូលរួមព្រមព្រៀងជាមួយក្រុង Moscow និង Tehran។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដកស្រង់សម្តីមន្រ្តីឧទ្ទាមជាន់ខ្ពស់ម្នាក់ដែលចូលរួមនៅក្នុងប្រតិបត្តិការនេះថាការដាក់ពង្រាយនេះក៏មានបំណងទប់ស្កាត់កងជីវពល YPG ឃើដដែលគ្រប់គ្រងនៅតំបន់នៅជិតគ្នា Afrin។ ប្រទេសទួរគីបានបញ្ជូនក្បួនរថយន្តប្រមាណជា៣០គ្រឿងទៅកាន់ភាគពាយ័ព្យប្រទេសស៊ីរីដែលឧទ្ទាមកាន់កាប់តាមព្រំដែន Bab al-Hawa ឆ្លងកាត់ខេត្ត Idlib៕

LEAVE A REPLY

Please enter your comment!
Please enter your name here