ប្រទេសចិនជម្រុញអាមេរិករក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០១៧

នៅថ្ងៃសុក្រប្រទេសចិនអំពាវនាវឱ្យអាមេរិករក្សាការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ព្រោះគេគិតថាប្រធានាធិបតីអាមេរិកលោក Donald Trump លែងចាប់អារម្មណ៍លើផលប្រយោជន៍របស់អាមេរិកទៀតហើយ។ ប្រទេសចិនជឿជាក់ថាកិច្ចព្រមព្រៀងនេះមានសារៈសំខាន់ណាស់ក្នុងការធានាមិនឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរអន្ដរជាតិ និងសន្តិភាព ស្ថិរភាពក្នុងតំបន់។ យើងសង្ឃឹមថាគ្រប់ភាគីទាំងអស់អាចបន្តរក្សា និងអនុវត្តកិច្ចព្រមព្រៀងនេះ នេះបើយោងតាមប្រភពអ្នកនាំពាក្យក្រសួងការបរទេស Hua Chunying។ លោក Hua បន្តថាអ្នកការទូតជាន់ខ្ពស់របស់ចិនលោក Wang Jiechi ពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយសមភាគីអាមេរិកលោក Rex Tillerson តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here