ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៧
សាកលវិទ្យាល័យរដ្ឋ Virginia (VSU) ត្រូវគេចាក់សោរក្រោយពីមានការបាញ់ប្រហារមួយកើតឡើងនៅបរិវេណសាលា។ អាជ្ញាធរផ្តល់យោបល់ដល់សាធារណជនឱ្យចៀសវាងទៅតំបន់នេះ។ គេមិនទាន់កំណត់អត្តសញ្ញាណរបស់ជនសង្ស័យបានទេ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាមានមនុស្ស១នាក់រងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយមានស្ថានភាពរបួសធ្ងន់ធ្ងរ។ ឧបទ្ទវហេតុនេះកើតឡើងក្រោយពីអតីតសិស្សនិស្សិត VSU រៀបចំក្បួនដង្ហែរចូលផ្ទះនៅថ្ងៃសៅរ៍៕
