ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែករថយន្តនៅរដ្ឋធានី Mogadishu កើនដល់២៣១នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៧

ចំនួនអ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែករថយន្តកើនឡើងដល់២៣១នាក់។ ក្រៅពីនោះនៅមានមនុស្សច្រើនជាង២០០នាក់ទៀតរងរបួស។ មេបញ្ជាការនគរបាលលោក Mohamed Hussein និយាយកាលពីថ្ងៃសៅរ៍ថាជនរងគ្រោះជាច្រើនស្លាប់នៅមន្ទីរពេទ្យក្រោយពីរងរបួសធ្ងន់ធ្ងរ។ គេភ័យខ្លាចថាចំនួនអ្នកស្លាប់ពីការផ្ទុះនេះនឹងក្លាយជាខ្ពស់បំផុតដែលប្រទេសនេះមិនធ្លាប់បាន
ឃើញ។ ទោះបីជា Mogadishu ត្រូវគោលដៅវាយប្រហាររបស់ក្រុមភេរវករ Al-Shabab ដែលមានទំនាក់ទំនងជាមួយ Al-Qaeda ក៏ដោយក្នុងករណីបំផ្ទុះនៅថ្ងៃសៅរ៍ គេមិនទាន់ដឹងច្បាស់ថា នរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here