ក្រុមសកម្មប្រយុទ្ធ ISIS ២៤នាក់ និងទាហាន៦នាក់ស្លាប់ក្នុងការវាយប្រហារទ្រង់ទ្រាយធំនៅ Sinai

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៧

យ៉ាងហោចណាស់មានទាហាន៦នាក់ និងពួកសកម្មប្រយុទ្ធ IS ២៤នាក់ស្លាប់ជាបន្តបន្ទាប់ក្រោយពីមានការវាយប្រហារជាបន្តបន្ទាប់លើប៉ុស្តិ៍ត្រួតពិនិត្យនៅភាគខាងជើងឧបទ្វីប Sinai ក្នុងប្រទេសអេហ្ស៊ីបនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីក្នុងតំបន់។ ប៉ុស្តិ៍ត្រួតពិនិត្យ៦នៅជុំវិញទីប្រជុំជន Sheikh Zweid ត្រូវក្រុមឧទ្ទាមកំណត់គោលដៅក្នុងពេលដំណាលគ្នាដោយប្រើគ្រាប់បែករថយន្ត និងគ្រាប់បែករ៉ូកែត (RPGs)។ ទាក់ទងទៅនឹងករណីបំផ្ទុះនេះក្រុមអ៊ីស្លាម (IS អតីត ISIS/ISIL) អះអាងទទួលខុសត្រូវ។ ពួកសកម្មប្រយុទ្ធប្រមាណជា១០០ នាក់ចូលរួមក្នុងការវាយឆ្មក់បង្ករឲ្យទាហាន២០នាក់ទៀតរងរបួស។ ចាប់តាំងពីពេលនោះមកការពង្រឹងសនិ្តសុខត្រូវដាក់ពង្រាយនៅតំបន់នេះ។ ឧបទ្ទវហេតុចុងក្រោយនេះកើតឡើងក្រោយពីរដ្ឋអ៊ីស្លាមធ្វើការអះអាងនៅពីក្រោយការវាយប្រហារមួយដែលសម្លាប់ទាហាន៦នាក់នៅ Sinai កាលពីថ្ងៃសុក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here