ក្រុមពួកប៉ូលិស ISIS វាយធ្វើបាបនិងដាក់គុកជនសីុវិលនៅទីក្រុង Al-Mayadeen អ្នករស់រានមានជីវិតប្រាប់ RT

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមវាយដំធ្វើទារុណកម្មរំលោភបំពានលើមនុស្សយ៉ាងព្រៃផ្សៃដើម្បីឱ្យគោរពតាមច្បាប់របស់ពួក។ ដោយបរាជ័យ អ្នកស្រុកត្រូវបានរំដោះចេញពីទីក្រុង Al-Mayadeen នៅក្នុងប្រទេសស៊ីរី ហើយពួកគេរំលឹកពីបទពិសោធន៍របស់ពួកគេប្រាប់ RT។ ក្រុម ISIS/ISIL ដណ្តើមយកទីក្រុង Al-Mayadeen ចម្ងាយ៤៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃតំបន់ Deir ez-Zor កាលពីខែកក្កដាឆ្នាំ២០១៣។ ក្រុមពួកជីហាដសាលាហ្វីបង្កើតស្តង់ដារខ្មៅរបស់ពួកគេដោយជំរុញគោរពលទ្ធិ Wahhabi នៃនិកាយអ៊ីស្លាម Sunni ការរំលោភបំពាន ដាក់ទណ្ឌកម្មនៅក្រោមច្បាប់ Sharia។ ជនស៊ីវិលជាច្រើនដែលដឹងមុនបានចាកចេញពីទីក្រុងមុនពេលក្រុមជីហាដមកដល់។ សំរាប់អ្នកដែលនៅត្រូវគេបង្ខំឱ្យធ្វើតាមច្បាប់ IS។ ប្រជាជនរងទុក្ខទារុណកម្ម និងកាត់ទោសអស់រយៈពេលជាង៤ឆ្នាំរហូតដល់មានការរំដោះទីក្រុងកាលពីថ្ងៃសៅរ៍ពីពួកអ៊ីស្លាមដោយកងកម្លាំងខ្លាដែលបញ្ជាដោយឧត្តមសេនីយ៍យោធា Suheil Salman al-Hassan។ ក្រុមអ្នកស្រុកអាកាសយានិកអារ៉ាប់ជាច្រើននិយាយប្រាប់ RT ដោយរំលឹកថាពួកសកម្មប្រយុទ្ធរឹបអូសទ្រព្យសម្បត្តិមុនពេលបង្កើតកងកម្លាំងប៉ូលិសសាសនាដែលទទួលខុសត្រូវចំពោះការអនុវត្តសីលធម៌សង្គមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here