ចំនួនអ្នកស្លាប់ពីការបំផ្ទុះនៅ Mogadishu កើនដល់៣០០នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧

ចំនួនអ្នកស្លាប់ក្រោយមានការវាយប្រហារដោយគ្រាប់បែកនៅ Mogadishu កើនដល់ចំនួន៣០០នាក់ភ្នាក់ងារព័ត៌មាន Reuters រាយការណ៍កាលពីថ្ងៃចន្ទ។ ចំនួនអ្នកស្លាប់ដោយការវាយប្រហារក្នុងប្រទេសសូម៉ាលីមានចំនួនច្រើនបំផុតក្នុងមួយទសវត្សរ៍ចុងក្រោយ ហើយនៅតែមានអ្នកស្លាប់កើនឡើងជាលំដាប់ចាប់តាំងពីថ្ងៃសៅរ៍។ ការបំផ្ទុះគ្រាប់បែកដែលពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវនៅព្រឹកថ្ងៃចន្ទបង្ករឲ្យមានការកកស្ទះនៅច្រកចំនួន២ដែលជាបេះដូងនៃទីក្រុង។ មនុស្សមួយចំនួននៅតែបាត់ខ្លួននេះបើយោងតាមប្រភពព័ត៌មានពី Abdikadir Abdirahman នាយកផ្នែកសេវាសង្គ្រោះបន្ទាន់របស់ទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here