កម្លាំងដឹកនាំដោយអាមេរិកបន្ថែមការវាយប្រហារតាមអាកាសក្នុងខេត្ត Raqqa

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧

ការវាយប្រហារតាមអាកាសដែលដឹកនាំកម្លាំងចម្រុះដោយអាមេរិកបន្តនៅថ្ងៃចន្ទនេះទៅលើតំបន់គ្រប់គ្រងរបស់ក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) ក្នុងខេត្ត Raqqa នេះបើយោងតាមប្រភពពីអ្នកនាំពាក្យរបស់កម្លាំងចម្រុះ។ លោកវរសេនីយ៍ Ryan Dillon មានប្រសាសន៍ថាការវាយប្រហារតាមអាកាសនឹងបញ្ចេញសកម្មភាពកាន់តែខ្លាំងឡើងនៅពេលកម្លាំងប្រដាប់អាវុធស៊ីរីចូលទៅក្នុងតំបន់ដែលនៅសេសសល់របស់ក្រុមជីហាដនិយម។ យោងតាមប្រភពអ្នកនាំពាក្យបានឱ្យដឹងថាជនស៊ីវិលប្រមាណជា៣,៥០០នាក់ចាកចេញពីតំបន់ដែលក្រុមឧទ្ទាម IS កាន់កាប់ក្នុងទីក្រុងស៊ីរីនៅសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here