កងកម្លាំងអ៊ីរ៉ាក់ដណ្ត្តើមបានក្រុមហ៊ុន North Oil Co. ពីកងកម្លាំងឃើដ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧

មន្ត្រីអ៊ីរ៉ាក់និយាយថាកងកម្លាំងអ៊ីរ៉ាក់ដណ្តើមបានទីបញ្ជាការរបស់ក្រុមហ៊ុនប្រេង North និងក្រុមហ៊ុនចម្រាញ់ប្រេងពីភាគីឃើដមកកាន់កាប់វិញនៅថ្ងៃចន្ទ។ យោងតាមប្រភពមន្ត្រីប្រចាំការនៅទីក្រុង Kirkuk បានឱ្យដឹងថាកងកម្លាំងឃើដរើរទៅនៅបរិវេណក្រុមហ៊ុនប្រេង North Oil ដែលជាកម្មសិទ្ធិរបស់រដ្ឋអ៊ីរ៉ាក់។ ពួកគេពង្រាយកម្លាំងនៅក្នុងតំបន់ Baba Gurgur ក្បែរនោះ និងរោងចក្រចម្រាញ់ប្រេងកាតភាគខាងជើង។ ក្រោយមកកងកម្លាំងអ៊ីរ៉ាក់ដណ្តើមទីនោះបានមកកាន់កាប់វិញ និងបន្តដណ្តើមនៅតំបន់រោងចក្រប្រេងផ្សេងទៀត។ មន្ត្រីក្រសួងប្រេងអ៊ីរ៉ាក់មួយរូបទៀតនិយាយថាការផលិតប្រេង និងឧស្ម័នធម្មជាតិពីតំបន់ Kirkuk កំពុងប្រព្រឹត្តទៅជាធម្មតាខណៈប្រតិបត្តិការយោធារបស់អ៊ីរ៉ាក់ដណ្ដើមតំបន់នោះពីកងកម្លាំងឃើដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here