អាមេរិកជំរុញភាពស្ងប់ស្ងាត់នៅពេលវិបត្តិ Kirkuk បានកើនឡើង

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៧

សហរដ្ឋអាមេរិកអំពាវនាវឱ្យមាន “ភាពស្ងប់ស្ងាត់” បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់រឹបអូសយកទីក្រុង Kirkuk ភាគខាងជើង និងការតែងតាំងសំខាន់ៗពីការគ្រប់គ្រងរបស់ក្រុមឃើដ។ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert បានជំរុញឱ្យគ្រប់ភាគីទាំងអស់ជៀសវាងការប៉ះទង្គិចគ្នាបន្ថែមទៀត។ គួររំលឹកថាទាហានអ៊ីរ៉ាក់បានផ្លាស់ទៅ Kirkuk ៣សប្តាហ៍បន្ទាប់ពីតំបន់ឃើដបានធ្វើប្រជាធិបតេយ្យឯករាជ្យដ៏ចម្រូងចម្រាសមួយ។ ពួកគេមានគោលបំណងប្រមូលតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឃើដចាប់តាំងពីសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានវាយលុកតំបន់នេះ។ យោងតាមប្រជាពលរដ្ឋនៃតំបន់នេះបានឱ្យដឹងថាដំបន់នេះគ្រប់គ្រងដោយក្រុមឃើដរួមទាំងពួកគេបានគាំទ្រយ៉ាងខ្លាំងនូវការបំបែកខ្លួនចេញពីប្រទេសអ៊ីរ៉ាក់នៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៥ ខែកញ្ញា។ នៅខណៈដែលខេត្ត Kirkuk ស្ថិតនៅខាងក្រៅរដ្ឋឃើដអ៊ីរ៉ាក់អ្នកបោះឆ្នោតជនជាតិឃើដនៅក្នុងទីក្រុងត្រូវគេអនុញ្ញាតឱ្យចូលរួមក្នុងការបោះឆ្នោត។ សូមបញ្ជាក់ថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានថ្កោលទោសការបោះឆ្នោតនេះថាមិនស្របតាមរដ្ឋធម្មនុញ្ញ។ ប៉ុន្តែរដ្ឋាភិបាលតំបន់របស់ឃើដ (KRG) ទទូចថាវាស្របច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here