ការវាយប្រហារអត្តឃាតរវាងក្រុមតាលីបង់ និងអាហ្វហ្គានីស្ថានសម្លាប់មនុស្សរាប់សិបនាក់

0

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ១៧ ​ខែ តុលា ឆ្នាំ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងខ្មាន់កាំភ្លើងជាច្រើននាក់បានវាយលុកមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសមួយនៅទីក្រុង Gardez ភាគខាងកើតអាហ្វហ្គានីស្ថានដែលបង្កឲ្យមនុស្សយ៉ាងហោចណាស់ស្លាប់៣៣នាក់ និង១៦០នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនេះ។ លោកអភិបាលខេត្តបាននិយាយប្រាប់ BBC ថាការវាយប្រហារនោះបានសម្លាប់មន្ត្រីសន្តិសុខ២១នាក់ហើយជនស៊ីវិលមួយចំនួនត្រូវចាប់ខ្លួននៅក្នុងការបំផ្ទុះនេះផងដែរ។ អំពើហិង្សានៅទីស្នាក់ការកណ្តាលរបស់ប៉ូលិសក្នុងទីក្រុង Gardez នេះបានចាប់ផ្តើមនៅពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះរថយន្តដែលពោរពេញដោយគ្រឿងផ្ទុះមុនពេលខ្មាន់កាំភ្លើងមួយចំនួនបានចាប់ផ្តើមវាយប្រហារទៅលើអគារហើយកងកម្លាំងសន្តិសុខបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធអស់រយៈពេលជាច្រើនម៉ោង។ លោក Hedayatullah Hamidi នាយកសុខភាពសាធារណៈទីក្រុង Gardez បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាជនរងគ្រោះរួមមាន “ស្ត្រី និស្សិត និងប៉ូលិស”។ ការបង្ហូរឈាមនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប៉ូលិសនៅរដ្ឋធានីកាប៊ុលនិយាយថាពួកគេចាប់ខ្លួនអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here