យុទ្ធជន SDF គាំទ្រដោយអាមេរិកដណ្តើមបានទីតាំងសំខាន់ក្នុងខេត្ត Raqqa ពីក្រុម ISIS

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧

កងកម្លាំងប្រដាប់អាវុធស៊ីរីគាំទ្រដោយអាមេរិក (SDF) ដណ្តើមយកមន្ទីរពេទ្យជាតិនៅ Raqqa ដោយទីនោះជាមូលដ្ឋានចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នៅក្នុងអតីតរដ្ឋធានីស៊ីរីនេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters ទទួលបានពីអ្នកនាំពាក្យរបស់ SDF។ អ្នកនាំពាក្យរបស់ SDF លោក Mostafa Bali បន្តថា SDF កំពុងតែប្រយុទ្ធជាមួយ IS នៅតំបន់ជុំវិញកីឡដ្ឋានក្នុងខេត្ត Raqqa។ SDF គឺជាក្រុមសកម្មប្រយុទ្ធឃើដមានសក្តានុពលគ្រប់គ្រងតំបន់ធំៗនៅភាគខាងជើងប្រទេសស៊ីរី។ គេទទួលស្គាល់ថាក្រុមនេះទទួលបានការគាំទ្រផ្នែកយោធាយ៉ាងទូលំទូលាយពីសហរដ្ឋអាមេរិក ហើយក្រុមនេះក៏បានប្រកាសផងដែរថាការប្រយុទ្ធប្រឆាំងនឹង IS គឺជាគោលដៅចម្បងរបស់ក្រុម។ SDF និងកងទ័ពស៊ីរីជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការពីរដាច់ដោយឡែកពីគ្នានៅក្នុងតំបន់នេះដើម្បីមានអំណាចត្រួតពិនិត្យផ្នែកប្រេង និងឧស្ម័ននៅភាគខាងកើតស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here