ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧
ក្រសួងការបរទេសរុស្ស៊ីមានផែនការជម្លៀសអគ្គកុងស៊ុលនៅក្នុងទីក្រុង Erbil រដ្ឋធានីរបស់ឃើដអ៊ីរ៉ាក់នេះបើយោងតាមរបាយការណ៍របស់ Sputnik។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Mikhail Bogdanov មានប្រសាសន៍នៅថ្ងៃអង្គារថាការសម្រេចចិត្តនេះមិនយកមកពិចារណាលើស្ថានភាពទឹកដីនោះទេ។ អ្នកការទូតប្រាប់ឲ្យដឹងថាស្ថានទូត និងស្ថាប័នបរទេសទាំងអស់ស្ថិតនៅស្ថានភាពពាក់ព័ន្ធក្នុងករណីមានដូចជាអាសន្ន ជម្លោះប្រដាប់អាវុធ និងគ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស៕
