យុទ្ធជនគាំទ្រដោយអាមេរិកលើកទង់ជាតិនៅក្នុងពហុកីឡាដ្ឋានខណៈដែលក្រុម ISIS ខ្ទាតចេញពីខេត្ត Raqqa ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧

យុទ្ធជនគាំទ្រដោយសហរដ្ឋអាមេរិកលើកទង់ជាតិមួយក្នុងពហុកីឡាដ្ឋានក្នុងខេត្ត Raqqa ដើម្បីបញ្ចប់ការប្រយុទ្ធរយៈពេល៤ខែក្នុងការដណ្តើមយករដ្ឋធានីស៊ីរីពីក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS/ISIL) នេះយោងតាមប្រភពរបស់ភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍កាលពីថ្ងៃអង្គារ។ យោងតាមលោក Rojda Felat មេបញ្ជាការដឹកនាំយុទ្ធនាការក្នុងខេត្ត Raqqa សម្រាប់ SDF មានប្រសាសន៍ថាការប្រយុទ្ធគ្នាបានបញ្ចប់ ប៉ុន្តែកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ជាសម្ព័ន្ធមិត្តរបស់ក្រុមឃើដ និងសកម្មប្រយុទ្ធអារ៉ាប់កំពុងសំអាតមីន និងពួកឧទ្ទាមដែលនៅសេសសល់ពីពហុកីឡាដ្ឋាន។ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅប្រទេសស៊ីរី និងជាអ្នកឃ្លាំមើលសង្រ្គាមនិយាយថាឥឡូវនេះគេបោសសម្អាតក្រុមឧទ្ទាម IS ទាំងស្រុងពីទីក្រុង។ សាក្សីម្នាក់ទៀតនិយាយថាយុទ្ធជនកងជីវពលកំពុងអបអរសាទរនៅតាមដងផ្លូវក្នុងខេត្ត Raqqa។ កងកម្លាំង SDF គាំទ្រដោយសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិចចាប់ផ្តើមប្រយុទ្ធជាមួយក្រុម IS នៅក្នុងខេត្ត Raqqa ចាប់តាំងពីខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here