កុមារ២នាក់រងរបួសខណៈដែលកងកម្លាំងសហរដ្ឋអាមេរិកបាញ់ប្រហារលើពួកគេ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧

កងកម្លាំងសហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថានត្រូវគេសង្ស័យថាបានបាញ់មកលើក្មេង២នាក់នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីមិត្តរួមថ្នាក់របស់ពួកគេគប់ដុំថ្មទៅលើរថយន្តយោធារបស់សហរដ្ឋអាមេរិក។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាសិស្សសាលា២នាក់ក្នុងចំណោមសិស្ស៨នាក់នៅសាលារៀនជាយក្រុង Jalalabad ក្នុងខេត្ត Nangarhar បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ។ ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោង៧ព្រឹកនៅពេលដែលសិស្សចាប់ផ្តើមចូលសាលា។ ក្មេងប្រុស២នាក់ដែលរងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ ក្មេងប្រុសរងរបួសម្នាក់និយាយថា “ខ្ញុំកំពុងដើរទៅសាលារៀន។ ពេលនោះមិត្តរួមថ្នាក់របស់ខ្ញុំបានយកដុំថ្មគប់ទៅលើយានយន្តរបស់យោធាសហរដ្ឋអាមេរិក។ បន្ទាប់មកពួកគេ (យោធាអាមេរិក) បានបាញ់មកលើពួកខ្ញុំ។ ខ្ញុំត្រូវរបួសនៅចំជើងរីឯមិត្តរបស់ខ្ញុំក៏ត្រូវរបួសដែរ។ ក្មេងប្រុសនេះបន្តថា “យោធាសហរដ្ឋអាមេរិកគួរតែចាកចេញពីប្រទេសយើងទៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here