កាំភ្លើង និងគ្រឿងផ្ទុះជាច្រើនរកឃើញនៅក្នុងទីក្រុងកៀវក្នុងអំឡុងពេលតវ៉ាដ៏ធំមួយ

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧

កងកម្លាំងប៉ូលិសអ៊ុយក្រែនរាយការណ៍ថារកឃើញឃ្លាំងសម្ងាត់មានកាំភ្លើងគ្រាប់បែក និងគ្រឿងផ្ទុះនៅរដ្ឋធានីកៀវ។ មន្រ្តីសន្តិសុខនិយាយថាអាវុធទាំងនេះអាចសម្រាប់ប្រើក្នុងអំឡុងពេលបាតុកម្មដ៏ធំនៅថ្ងៃអង្គារនៅកណ្តាលទីក្រុង។ យោងតាមសេចក្តីថ្លែងការណ៍ពីអនុប្រធានប៉ូលីសអ៊ុយក្រែនលោក Vyacheslav Abroskin បានឱ្យដឹងថាអាវុធទាំងនោះរកឃើញពេលស៊ើបអង្កេតមួយ។ លោក Abroskin និយាយថាប៉ូលិសអ៊ុយក្រែន និងសេវាសន្តិសុខជាតិ (SBU) ខិតខំប្រឹងប្រែស្រាវជ្រាវបន្តដើម្បីទប់ស្កាត់សកម្មភាពដែលធ្វើឱ្យអស្ថិរភាពក្នុងប្រទេស។ ក្នុងអំឡុងពេលបាតុកម្មឆ្នាំ២០១៤របស់ជនជាតិដើមមីដេនប៉ូលិសរកឃើញអាវុធជាច្រើនក្នុងការធ្វើសកម្មភាពបាតុកម្មដែលចេញពីសមាជិកនៃក្រុមស្តាំនិយមគណបក្សស្វាបូដូ (សេរីភាព) ជាសកម្មភាពដណ្ដើមអំណាចដូចនឹងរដ្ឋប្រហារឆ្នាំ២០១៤ដែលកងកម្លាំងនយោបាយប្រឆាំងនឹងគោលនយោបាយរបស់អាជ្ញាធរអ៊ុយក្រែននៅកណ្តាលក្រុងកៀវកាលពីថ្ងៃអង្គារ។ ការតវ៉ាកាលពីថ្ងៃអង្គារប្រកាស់ដោយលោក Mikhail Saakashvili អតីតប្រធានាធិបតី Georgia និងអតីតអភិបាលរដ្ឋ Odessa និងអតីតមិត្តភក្តិប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ដែលលោក Saakashvili អំពាវនាវឱ្យ Poroshenko បញ្ឈប់អំពើពុករលួយនិងទាមទារឱ្យក្រុម “ទំនើង” របស់គាត់ចុះចេញពីអំណាច។ ប្រធានាធិបតីអ៊ុយក្រែន Poroshenko បានដកយកសិទ្ធរស់នៅលោក Saakashvili ចេញពីពលរដ្ឋអ៊ុយក្រែននៅក្នុងខែកក្កដា។ ការជួបជុំដែលមានមនុស្សប្រមាណ៦,០០០នាក់អំពាវនាវឱ្យដកអភ័យឯកសិទ្ធិសភានិងកែទម្រង់ប្រព័ន្ធបោះឆ្នោត។ ក្រុមអ្នកតវ៉ាបោះតង់រៀបចំខោអាវដើម្បីប្រឈមនឹងប៉ូលិសប្រឆាំងបាតុកម្មនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here